(ភ្នំពេញ)៖ ជារឿងមួយដ៏ គួរឲ្យកោតសរសើរ និងមានមោទនភាព ខណៈដែល ក្រុម «ល្ខោនព្រះរាជទ្រព្យ» ​នៃព្រះរាជាណាចក្រកម្ពុជា បានឈានជើង ដល់ទឹកដី នៃប្រទេសអារ៉ាប់រួម (United Arab Emirates(UAE)) ដើម្បីធ្វើការ សម្តែងនូវរបាំ បុរាណខ្មែរ គឺរឿង​ «ព្រះនាងវឌ្ឍនាទេវី»​ ដែលសម្តែងជានាដកា (អ្នករបាំ) រហូតដល់ទៅ២ថ្ងៃ ពោលគឺគិត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនោះ ក្រុម «ល្ខោនព្រះរាជទ្រព្យ» កម្ពុជា នឹងធ្វើការសម្តែងរឿង​ «ព្រះនាងវឌ្ឍនាទេវី» នៅក្នុងរាជធានីអាប៊ូដាប៊ី ​នៃប្រទេសអារ៉ាប់រួម​នៅក្នុងសារមន្ទី​រ Louvre។

យោងតាមផេក ហ្វេសប៊ុក របស់នាដកា ដែលមានឈ្មោះ «Theara Chenda» បានឲ្យដឹងថា « នៅថ្ងៃ ទី ១១-១២/១២/២០១៨ ក្រុមល្ខោនព្រះរាជទ្រព្យ ​នៃព្រះរាជាណាចក្រកម្ពុជា ​នឹងសម្តែងរឿង​ «ព្រះនាងវឌ្ឍនាទេវី»​ សម្តែងជានាដកា (អ្នករបាំ) ហ្លួងព្រះស៊ីសុវត្ថិ​ នៅក្នុងសារមន្ទី​រ​ Louvre ក្នុងរាជធានី​ Abu Dhabi (អាប៊ូដាប៊ី)​ នៃប្រទេសអារ៉ាប់រួម »

គួរបញ្ជាក់ផងដែរថា ក្រុមល្ខោន «ព្រះរាជទ្រព្យ» ​នៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវសម្តែងរឿង​ «ព្រះនាងវឌ្ឍនាទេវី» ដែលរឿងមួយនេះ ជាស្នាព្រះហស្ថ តម្លើងថ្មីដោយ​ សម្តេចរាជបុត្រី​ ព្រះរៀមនរោត្តមបុប្ផាទេវី​ ដែលនាដកា (អ្នករបាំ) ទាំងអស់ ត្រូវសម្តែងជានាដកាហ្លួងព្រះស៊ីសុវត្ថិ កាលពី ១០០ឆ្នាំមុន។

តោះ សូមចូលរួមទស្សនា នូូវការហាត់សម មុនពេលសម្ដែងទាំងអស់គ្នា៖