(ភ្នំពេញ)៖ ជាការពិតទស្សនិកជនធ្លាប់តែឃើញសម្រស់ តារាសម្តែងស្រី អ្នកនាង លី ម៉ារីណា, កញ្ញា ដួង ម៉ានិច និងកញ្ញា សុគា គឹមលាង ក្នុងទម្រង់សម្លៀកបំពាក់បែបសិចស៊ីទាន់សម័យ ខណៈពេលនេះអ្នកទាំងបីបានរំលេចនូវសម្រស់ដ៏សោភា ទន់ភ្លន់ ជានារីខ្មែរ ក្នុងឈុតនាងនាគ អំឡុងពេលដែលនាងចូលរួមក្នុងកម្មវិធី «បុណ្យកត្តញ្ញូ» នៅវត្តព្រះធាតុ កាលពីថ្ងៃទី១០ ខែធ្នូកន្លងទៅ។ ការបង្ហាញខ្លួនក្នុងឈុតប្រពៃណីលើកនេះ បានធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ ព្រោះកម្រឃើញតារារូបនេះគ្រងនូវឈុតនាងនាគពីមុនមកណាស់។

ជាការកត់សម្គាល់ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីល្បីៗទាំងបីដួងបានចូលរួមក្នុងកម្មវិធី «បុណ្យកត្តញ្ញូ» ដែលអ្នកទាំងបីបានរាំថ្វាយ រំឮកគុណ មាតាបិតាស្តេចនាគ ដោយមានគ្រងនូវឈុតនាងនាគ រំលេចនូវភាពស្រស់ស្អាតជាស្ត្រីខ្មែរយ៉ាងទន់ភ្លន់ផងដែរ។ អ្វីដែលពិសេស សកម្មភាពរបស់តារាស្រីៗទាំងបីបានធ្វើឱ្យទស្សនិកជនសរសើរមិនដាច់ពីមាត់ ថាមិនត្រឹមតែចេះសម្តែងភាពយន្តនោះទេ ថែមទាំងមានទេពកោសល្យ អាចរាំថ្វាយស្តេចនាគក្នុងកម្មវិធីខាងលើបានយ៉ាងល្អ និងទាក់ទាញ។

ដើម្បីកុំឱ្យខាតពេលយូរ សូមទស្សនារូបភាពរបស់តារាទាំងបី ដូចខាងក្រោម៖