(ភ្នំពេញ)៖ តារាសម្ដែង ស្រស់ស្អាត ព្រមទាំងជាអ្នកជំនួញវ័យក្មេង កញ្ញា ម៉ាក សែនសូនីតា ហៅតូតា ហាក់ដូចជាមានភាពមមាញឹកខ្លាំង ក្នុងវិស័យសិល្បៈរួមជាមួយ នឹងភាពប៉ិនប្រសប់ក្នុងការសម្ដែង ។ ដោយឡែក ពាក់ព័ន្ធនឹង ចំណងស្នេហ៍ របស់កញ្ញា ម៉ាក សែនសូនីតា ជាមួយនឹងលោក លោក ប៉ុល វិបូ ហាក់កាន់តែមានភាព ផ្អែមល្ហែម ចុះសម្រុងគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈថ្មីៗនេះ នាងបានដឹកដៃគូស្នេហ៍ ទៅកម្សាន្តដល់កោះរ៉ុងដេនឆ្នេសមុទ្រខ្មែរ ប្រកប​ដោយបរិយាកាស ស្រស់ស្រាយ សប្បាយ រកអ្វីប្រៀប​ផ្ទឹមពុំបាន​ឡើយ ព្រមទាំងរំលេចភាព សិចស៊ី ក្នុងឈុតប៊ីគីនីយ៉ាងស្រស់ស្អាត គួរអោយទាក់ទាញ ។

ជាការពិត ជាមួយនឹង សម្លៀកបំពាក់ស្អាតៗ គួរឲ្យទាក់ទាញ ជាពិសេស នាងបានបង្ហាញរាងនៅក្នុងឈុតប៊ីគីនី ក្នុងអាងហែលទឹកនោះ ស្រីស្រស់ប្រិមប្រិយ ម៉ាក់ សែនសូនីតា ហៅ (តូតា) ពិតជាទទួលបានពាក្យសរសើរពីអ្នកគាំទ្រជាច្រើនលើរូបរាងរបស់នាងថា «ស្អាត» ខណៈដែលប្រិយមិត្តទស្សនិកជន ក៏ចង់ដឹងដែរថា ពេលណាអ្នកទាំងពីរ សម្រេចចិត្តចូលរោងការ ព្រោះថា អាជីព​សិល្បៈ ហាក់ជោគ​ជ័យ និងអាជីវកម្មបើកហាង ផែសមុទ្រ ក៏កាក់កបគួរសមខ្លាំងណាស់ដែរ ។

ជាមួយគ្នានេះ ទស្សនិកជន នៅតែសម្គាល់ឃើញថា ម៉ាក់ សែនសូនីតា នៅតែមានរូបសម្រស់ស្រស់ស្អាត ជោគជ័យទាំងការងារ សិល្បៈ និងជំនួញ ហើយសម្រាប់ចំណងស្នេហ៍ជាមួយលោក ប៉ុល វិបូ ក៏កាន់តែផ្អែមល្ហែមទ្វេដង ៕