(វៀងច័ន្ទ)៖ ក្រុមបាល់ទាត់ជម្រើសជាតិឡាវ បានជ្រុះពានចេញពីពានរង្វាន់អាស៊ាន AFF Suzuki Cup 2018 មុនគេ បន្ទាប់ពីបន្តបរាជ័យក្រោមថ្វីជើងរបស់មីយ៉ាន់ម៉ា ក្នុងលទ្ធផល ១-៣ ទៀតនាយប់មិញនេះក្នុងវគ្គសន្សំពិន្ទុនៃពូល A ខណៈកម្ពុជានៅមាន សង្ឃឹមតិចតួចផងដែរដោយនៅសល់ ២ប្រកួតទៀត។

ឡាវ នៅសល់១ប្រកួតបង្រ្គប់កិច្ចជាមួយកម្ពុជា នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះនៅពហុកីឡដ្ឋានជាតិ អូឡាំពិក ក្រោយពេលឆ្លងកាត់ ៣ប្រកួតក្នុងពូល A ចាញ់ទាំងអស់។

ឡាវ ត្រូវបានក្រុមភ្ញៀវមីយ៉ាន់ម៉ាវាយបកយកឈ្នះ ៣-១ បន្ទាប់ពីពួកគេបានបើកការនាំមុខ ១គ្រាប់មុនតាំងពីនាទីទី១៤ និងរបូត ១គ្រាប់វិញនៅនាទីទី៤៥ និងបន្តរបូត២គ្រាប់ទៀតក្នុងវគ្គទី២ បញ្ចប់ក្តីសង្ឃឹមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រនៅពេលដែលម្ចាស់ផ្ទះវៀតណាម បានយកឈ្នះក្រុមមីយ៉ាន់ម៉ា ២-០ នៅកីឡដ្ឋានស្ថិតក្នុងទីក្រុងហាណូយ នារាត្រីថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨៕