(ភ្នំពេញ)៖ តារាច្រៀងស្រីវ័យក្មេង ដែលត្រូវបានគេដឹងថា ជាអតីតបេក្ខនារីក្នុងកម្មវិធី ប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «Cambodian Idol» រដូវកាលទី៣ គឺកញ្ញា ឈាង សុវណ្ណាវី នឹងចូលរួមជាតារាកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ នាងនឹងចែករំឡែកបទពិសោធន៍ផ្ទាល់ខ្លួន ការតស៊ូពុះពារក្នុងវិថីសិល្បៈ ក្នុងនាមជាមនុស្សស្រីម្នាក់ ព្រមទាំងរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួន ឲ្យទស្សនិកជនបានជ្រាប។

ដូច្នេះសូមទស្សនិកជន រង់ចាំតាមដានទាំងអស់គ្នា ថាតារាកិត្តិយសរបស់យើង បកស្រាយរឿងរ៉ាវ អាថ៌កំបាំងក្រៅឆាកអ្វីខ្លះ ដែលមហាជនមិនទាន់បានដឹង។ ជាការពិត កញ្ញា ឈាង សុវណ្ណាវី មិនត្រឹមតែទេពកោសល្យផ្នែកចម្រៀងប៉ុណ្ណោះទេ ​បើនិយាយពីរូបសម្រស់វិញ ត្រូវបានទស្សនិក​ជនគិតថា អាចធ្វើជាតារាម៉ូដែលបានទៀតផង។ បើទោះបីជាមិនបាន​ទទួលជយលាភី ក្នុងកម្មវិធីប្រឡងចម្រៀង «Cambodian Idol» រដូវកាលទី៣ ក្តី ប៉ុន្តែនាង​អាចមានសមត្ថភាពឡើង ទៅដល់វគ្គ Top 4 ទៀតផង។ បច្ចុប្បន្បន្នតារាស្រីរូបនេះ គឺជាតារាចម្រៀងមួយរូប ដែលទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងការពុះពារក្នុងវិថីសិល្បៈ ព្រមទាំងរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួន ដែលទស្សនិកជនមិនទាន់បានជ្រាប នាងនឹងចូលខ្លូនមកបកស្រាយ ឲ្យទស្សនិកជនដឹងកាន់តែច្បាស់ តាមរយៈបទសម្ភាសន៍ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តាមរយៈការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅវេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា វេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ដដែល៕