(អាមេរិក)៖ បើទោះជាស្លាប់ទៅហើយក្តី ប៉ុន្តែស្តេចចម្រៀងប៉ុបដ៏ល្បី Michael Jackson នៅតែត្រូវបានគេចាត់ទុកថាលោកជាតារា ដែលធ្វើឲ្យរកបានប្រាក់ចំណូលខ្ពស់បំផុតក្នុងរយៈពេល ៦ឆ្នាំជាប់ៗគ្នា។

Michael Jackson បានទទួលមរណភាពនៅ អាយុ៥០ឆ្នាំនៅខែមិថុនា ឆ្នាំ២០០៩ ហើយត្រូវបានគេរាយការណ៍ថា អាចរកចំណូលបានប្រហែល ៣១៣លានផោន (៥៦០លានដុល្លារ) កាលពីឆ្នាំមុន ដែលត្រូវបានជម្រុញតាមរយៈការលក់ភាគហ៊ុន EMI Music Publishing របស់លោក ទៅឲ្យក្រុមហ៊ុន Sony។

ទស្សនាវដ្ដី Forbes បានឲ្យដឹងថា តាមរយៈព្រឹត្តិការណ៍ "Michael Jackson’s Halloween" ដែលត្រូវបានចាក់ផ្សាយជាលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍មួយ កាលពីឆ្នាំ២០១៧ ត្រូវបានគេមើលឃើញថា រកបាន ប្រាក់ចំណូលខ្ពស់មិនធម្មតាឡើយ។ John Branca សហស្ថាបនិកអចលនទ្រព្យរបស់ Jackson បានរៀបចំនូវកម្មវិធី "Charlie Brown Christmas និង Charlie Brown Thanksgiving" ជារៀងរាល់ឆ្នាំហើយលោកក៏នឹងត្រៀមរៀបចំឲ្យមាន ព្រឹត្តិការណ៍ "Michael Jackson’s Halloween" ជារៀងរាល់ឆ្នាំដូចគ្នា ដើម្បីរម្លឹកដល់ស្តេចចម្រៀងប៉ុបដ៏ល្បីរូបនេះដែល គេរំពឹងថានឹងអាចប្រមូលប្រាក់ចំណូលបានខ្ពស់ថែមទៀត៕