(ម៉ាដ្រីឌ)៖ ក្លឹប Real Madrid ស៊ុត ៥គ្រាប់នឹងទទួលបាន ៣ពិន្ទុបន្ថែមឈរលើកំពូលតារាងក្រោយយកឈ្នះក្លឹប Viktoria Plzen 5-0 ខណៈក្លឹប Roma បានយកឈ្នះក្លឹប CSKA Moskva 2-1 ក្នុងពូល G ជើងទី ៤ ដែលជាការប្រកួតក្នុងក្របខណ្ឌ Champions League 2018 នារាត្រីថ្ងៃព្រហស្បតិ៍ ទី០៨ វិច្ឆិកា ឆ្នាំ២០១៨។

កីឡាករ Karim Benzema បានរកគ្រាប់ទី២០០ របស់ខ្លួនក្នុងក្លឹប Real Madrid ដោយរកបាននៅនាទី២០ និងនាទី៣៧ នឹងកីឡាករ Casemiro ស៊ុតបាននៅនាទីទី ២៣ ហើយកីឡាករ Gareth Bale រកបាននៅនាទីទី ៤០ គ្រាដែលមួយគ្រាប់ចុងក្រោយរកបានដោយកីឡាករ Toni Kroos នាទីទី ៦៧។

សម្រាប់ក្រុមការពារតំណែងជើងឯក Real Madrid អាចបន្តឡើទៅកាន់វគ្គ ១៦ក្រុមបើអាចយកឈ្នះក្លឹប Roma នៅការប្រកួតបន្ទាប់ហើយក្លឹប CSKA Moscow បានត្រឹមស្មើក្លឹប Viktoria Plzen ដែលជាប្រកួតចុងក្រោយជើងទី ៥ក្នុងវគ្គចែកពូលនៅថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕