(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសជាផ្លូវការថា មានសេចក្តីសោមនស្សរីករាយ និងសូមជម្រាបជូនអ្នកគាំទ្រ ក៏ដូចជាសាធារណជនឱ្យបានជ្រាបថា ក្លឹបបានតែងតាំងអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប គឺកីឡាករ កែវ សុង៉ន ជាអ្នកចាត់ការក្រុមឈុតធំជាផ្លូវការ នេះបើតាមការចេញផ្សាយរបស់ក្លឹបផ្ទាល់។

សុង៉ន បានចាប់ផ្តើមចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ចាប់តាំងពីឆ្នាំ២០០៧ ហើយរូបគេក៏បានជួយក្រុមជាច្រើនទាំងក្នុងការប្រកួត ក៏ដូចជាការចែករំលែកនូវបទពិសោធន៍ដែលខ្លួនមានទៅកាន់មិត្តរួមក្រុមដែរ។

សម្រាប់ក្លឹបភ្នំពេញក្រោន ក៏មានក្តីសង្ឃឹមយ៉ាងជឿជាក់ថា ក្នុងនាមជាអ្នកចាត់ការទូទៅក្រុមឈុតធំថ្មីនេះ រូបគេនឹងជួយសម្រួលការងារ ក៏ដូចជាបន្តចែករំលែកបទពិសោធន៍ទៅកាន់ក្រុមកីឡាកររបស់ក្លឹបតទៅទៀត ហើយក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏សូមជូនពរដល់ សុង៉ន ឲ្យទទួលបានជោគជ័យក្នុងការកាន់តំណែងថ្មីមួយនេះដែរ៕