(ម៉ូណាកូ)៖ ក្រោមការដឹងនាំរបស់លោក Thierry Henry ក្លឹប Monaco របស់បារាំង បានចាកចេញពីក្របខណ្ឌ Champions League ដ៏លឿនបំផុតក្នុងពូល A បន្ទាប់ពីប្រកួតចាញ់ក្លឹបមកពីប្រទេសប៊ែលហ្ស៊ិក Club Brugge ក្នុងលទ្ធផល ៤-០ គ្រាដែលក្លឹប Atletico Madrid រកបាន ៣ពិន្ទុក្នុងទឹកដីរបស់ខ្លួន ដោយបានយកឈ្នះក្លឹប Borussia Dortmund ២-០ នារាត្រីថ្ងៃពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

Club Brugge រកបានគ្រាប់ជ័យជម្នះ ៤គ្រាប់ដោយកីឡាករ Hans Vananken ២គ្រាប់នៅនាទីទី១២ និងនាទីទី១៧ មុនពេលមិត្តរួមក្រុម Wesley នៅនាទីទី២៤ និង Ruud Vormer រកបានគ្រាប់ទី៤ នៅនាទីទី៨៥។ សម្រាប់ ២គ្រាប់របស់ Atletico រកបានដោយកីឡាករ Saul Niguez នៅនាទីទី៣៣ និងកីឡាករ Antoine Griezmann នៅនាទីទី៨០។

គ្រូបង្វឹកថ្មី Henry វ័យ ៤១ឆ្នាំ មិនទាន់បានដឹកនាំ Monaco ទទួលបានជ័យជម្នះនៅឡើយទេ ក្នុងការប្រកួត ៤លើកចុងក្រោយនេះ៕