(ជប៉ុន)៖ នេះជាលើកដំបូងហើយ សម្រាប់តារាចម្រៀង BTS Jungkook ដែលបង្ហាញមុខនៅក្នុងព្រឹត្តិការណ៍ ប្រគំតន្ត្រីមួយ ដើម្បី​ជួបជាមួយអ្នកគាំទ្រនៅទឹកដីជប៉ុន។ ក្លឹបអ្នកគាំទ្រជនជាតិចិនរបស់ Jungkook ឈ្មោះ Jungkook China បានបង្ហាញ​ការគាំទ្ររបស់ពួកគេយ៉ាងខ្លាំង ចំពោះតារាប្រុស BTS រូបនេះ។

បន្ទាប់ពីគម្រោងរបស់ BTS សម្រាប់ការប្រគំតន្រ្តី «Love Yourself» នៅ Hamilton និងទីក្រុងឡុងដ៍ ពួកគេនឹងបន្តជាមួយជើងទីបី នៅទឹកដីជប៉ុន។ Jungkook នឹងមាន វត្តមាននៅឯផ្លូវស្ថានីយ៍រថភ្លើងជប៉ុន ដែលត្រូវបានគេនិយាយថា លោកជាតារាកូរ៉េដំបូង ​ហើយដែលបង្ហាញមុខនៅទីនោះ។ ស្ថានីយ៍ផ្លូវដែករបស់ជប៉ុននេះ ត្រូវបានគ្រប់គ្រងផ្ទាល់​ដោយរដ្ឋាភិបាល ហើយជាធម្មតាវាហាម​ឃាត់សម្រាប់​ការផ្សាយ ដែលមិនមែនជាពាណិជ្ជកម្ម។

Poster របស់ Jungkook ត្រូវបានដាក់បង្ហាញ​នៅឯស្ថានីយ៍ Suidobashi ដែល ជាស្ថានីយ៍រថភ្លើងសាធារណៈ ដ៏មមាញឹកមួយនៅក្នុងទីក្រុង។ ផ្ទាំងរូបភាពនេះ បានចាប់ផ្តើមដាក់តាំង​ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា សម្រាប់រយៈពេលនៃព្រឹត្តិការណ៍ ប្រគំតន្រ្តីរបស់ «Love Youself» របស់ BTS នៅជប៉ុន៕