(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលកម្ពុជា បានបន្តរងបរាជ័យក្នុងប្រកួតទី២ ក្រោមថ្វីជើងក្រុមមីយ៉ាន់ម៉ា ដោយលទ្ធផល ១១-២ នារសៀលថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈម្សិលមិញបានចាញ់ក្រុមម៉ាឡេស៊ី ១០-០ នៃយុទ្ធនាការពានរង្វាន់ជើងឯក AFF Futsal Championship 2018 ដែលមានប្រទេសឥណ្ឌូនេស៊ី ធ្វើម្ចាស់ផ្ទះ។

កម្ពុជា ត្រូវជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាម៉ោង ២៖០០រសៀល ថ្ងៃពុធ ទី៧ ខែវិច្ឆិកាស្អែកនេះ ដែលជាការប្រកួតចុងក្រោយបង្រ្គប់កិច្ចនៃវគ្គពូល A គ្រាដែលម៉ាឡេស៊ី និងមីយ៉ាន់ម៉ា មាន ៣ពិន្ទុស្មើគ្នា ដែលការប្រកួតធ្វើនៅក្នុងកីឡដ្ឋាន GOR UNY ប្រទេសឥណ្ឌូនេស៊ី៕