(ភ្នំពេញ)៖ តារាចម្រៀងប្រុស លោក នួន បូរ៉ា ដែលទស្សនិកជនភាគច្រើន​បានស្គាល់លោក​យ៉ាងច្បាស់ តាមរយៈការបង្ហើរសំនៀងក្នុង Cover បទចម្រៀង «កាត់ចិត្តបែបណាទៅ» នោះ បច្ចុប្បន្នលោក​ហាក់មមាញឹក​ខ្លាំង នឹងការងារសិល្បៈ ជាពិសេសរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះតែម្តង​។ ជាមួយគ្នានេះ វត្តមានរបស់លោក ក៏បានចូលរួមក្នុងកម្មវិធី ជាច្រើនបន្តបន្ទាប់មកដែរ មិនថា​កម្មវិធីតូច ឬធំនោះទេ។ យ៉ាងណាមិញ តារាចម្រៀងប្រុសរូបសង្ហា​ដែលកន្លងមកធ្លាប់ មានទស្សនិកជនជាច្រើន លើកឡើងថា មានមុខស្រដៀងគ្នា ទៅនឹងតារាចម្រៀងថៃ​ បានធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលលោក​បានបង្ហាញភាពស្និទ្ធស្នាល ស្អិតល្មួត ជាមួយតារាចម្រៀង​ ឈិន រតនៈ ដែលធ្វើឲ្យទស្សនិកជន សង្ស័យថា ទំនាក់ទំនងរបស់អ្នកទាំងពីរ លើសពីមិត្តភាពទៅទៀត ពោលគឺហាក់ដូចជា កំពុងតែមានទំនាក់ទំនង​ស្នេហា អាថ៌កំបាំងជាមួយគ្នាអ៊ីចឹង ។

ជាការពិតណាស់ បើតាមរយៈ​ការបង្ហោះរូបភាព​មួយសន្លឹក ពីសំណាក់តារាចម្រៀង លោក នួន ប៉ូរ៉ា ជាមួយកញ្ញា ឈិន រតនៈ ប្រៀបបាននឹងគូស្នេហ៍​ដែលមានទំនាក់ទំនង យ៉ាងផ្អែមល្ហែម ព្រមជាមួយនឹង​សារដ៏ចាក់ដោត លើបណ្តាញសង្គមមួយចំនួន ដែលកាន់តែ​ធ្វើឲ្យមហាជន ដាក់ការសង្ស័យកាន់តែខ្លាំងថា អ្នកទាំងពីរជាគូស្នេហ៍នឹងគ្នា​។

គួរបញ្ជាក់ថា នេះគ្រាន់តែ ជាការលើកឡើង ពីសំណាក់ប្រិយមិត្ត​ទស្សនិកជន ពិសេស​អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក​តែប៉ុណ្ណោះ យ៉ាងណាក្ដី​នៅមិនទាន់មានការ ចេញមុខបកស្រាយ ពាក់ព័ន្ធនឹងព័ត៌មានស្នេហាមួយនេះ ពីសាមីខ្លួន​នៅឡើយទេ​។ ទន្ទឹមគ្នានេះផងដែរ ក៏មានមិតមួយចំនួន គិតថាលោក នួន បូរ៉ា និងកញ្ញា ឈិន រតនៈ បង្ហាញភាពស្និទស្នាល ស្អិតល្មួត ដូចជាគូ​ស្នេហ៍​បែបនេះ ប្រហែលជាអ្នកទាំងពីរ​ថត MV ដើម្បីជាការសម្ដែង ក្នុងបទចម្រៀងជាមួយគ្នាប៉ុណ្ណោះ​៕