(ភ្នំពេញ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលកម្ពុជា នឹងបើកយុទ្ធនាការប្រកួតពានរង្វាន់ AFF Futsal Championship 2018 ដោយត្រូវជួបក្រុមជើងខ្លាំងម៉ាឡេស៊ី នាវេលាម៉ោង ១១៖៣០នាទីព្រឹកនេះ នៅកីឡដ្ឋាន GOR UNY ប្រទេសឥណ្ឌូនេស៊ី ។

គួរបញ្ជាក់ថា បេសកកម្មនេះ កម្ពុជាគឺស្ថិតក្នុងពូលA ជាមួយក្រុមខ្លាំងៗចំនួន ៣ រួមមានម្ចាស់ផ្ទះឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា ដើម្បីធ្វើការប្រកួតសន្សំពិន្ទុ និងចម្រុះ ពោលគឺសម្រាប់ក្រុមមានពិន្ទុខ្ពស់ជាងគេ ២ក្រុមកំពូលតារាង នឹងមានឱកាសបានឡើងលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

សម្រាប់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា មុនចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាន ដែលឥណ្ឌូនេស៊ី ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនេះ ពួកគេបានទៅបោះជំរុំហ្វឹកហាត់ជាង ១សប្ដាហ៍លើទឹកដីថៃ ហើយក៏បានធ្វើការប្រកួតមិត្តភាព ៣លើកនៅទីនោះផងដែរ តែមិនទទួលបានលទ្ធផលនោះទេ ដោយបរាជ័យទាំង ៣ប្រកួតតែម្ដង៕