(កូរ៉េ)៖ យោងតាមគណនី «Instagram '@ mosthandsomemen2018» បានបង្ហាញថា Taehyung ឬដែលគ្រប់គ្នាស្គាល់ថា ជា​តារាចម្រៀង BTS V ពេលនេះ បានគ្រប់គ្រងតំណែងជាបុរសសង្ហាជាងគេបំផុត ក្នុងចំណោមតារាប្រុសល្បីៗជាច្រើន ទៀតនៅជុំវិញពិភពលោក។

V បានយកឈ្នះតារាចម្រៀងអង់គ្លេស Zayn Malik ដែលបានជាប់ចំណាត់ថ្នាក់លេខ២ និងតារាសម្តែង Jamie Dornan ដណ្តើមបានចំណាត់ថ្នាក់លេខ៣។ មិនត្រឹមតែ Taehyung ប៉ុណ្ណោះទេ ប៉ុន្តែនៅមាន តារា  K-Pop ផ្សេងទៀត ដែលជាប់ក្នុងតារាងចំណាត់ថ្នាក់ ជាបុរសសង្ហាជាងគេផងដែរ ដូចជា Sehun របស់ក្រុម EXO ស្ថិតនៅលំដាប់លេខ១២, Cha Eunwoo របស់ក្រុម ASTRO ឈរនៅលេខ១៥, Jin ក្រុម BTS ជាប់លេខ១៧, Jungkook របស់ក្រុម BTS ជាប់លេខ២២, Minho របស់ក្រុម SHINee ឈរនៅលេខ៦៤ ព្រមទាំងតារាប្រុសល្បីៗ ជាច្រើនរូបទៀត។

ក្រុមអ្នកគាំទ្របានសម្តែងក្តីរីករាយ និងអបអរសាទរ ចំពោះតារាប្រុស K-Pop ទាំងនេះបន្ទាប់ពី ពួកគេទទួលបានប្រជាប្រិយភាពខ្លាំង នៅទូទាំងពិភពលោក ជាពិសេសក្រុមតារាចម្រៀងប្រុសដ៏ល្បី BTS៕