(មេនឆេស្ទើ)៖ ក្លឹប Manchester City បានដាក់ឈ្មោះទីលានហ្វឹកហាត់ប្រចាំក្លឹបជាឈ្មោះរបស់ Joe Hart ដែលជាអតីតវីរបុរសជាអ្នកចាំទីដៃស្អិតរបស់ក្លឹបកាលពីមុន នេះបើតាមការឲ្យដឹងពីសារព័ត៌មាន BBC បានចេញផ្សាយកាលពីថ្ងៃទី ១៩ ខែតុលា ឆ្នំា២០១៨នេះដែលធ្វើឡើងក្នុងទីក្រុម Man City។

អ្នកចាំទីវ័យ ៣១ឆ្នាំត្រូវបានក្លឹបជើងឯករដូវកាលមុន២០១៧-២០១៨ របស់លីគកំពូលអង់គ្លេស Man City យករូបទៅដាក់នៅលើទីលានហ្វឹកហាត់ បើទោះជាបច្ចុប្បន្នគេកំពុងលេងឲ្យក្លឹប Burnley ជាគូប្រជែងនៅ Premier League ២០១៨-២០១៩ សម្រាប់ Hart បានចំណាយពេល ១២ឆ្នាំនៅទឹកដី Etihad ជាមួយនឹងការបង្ហាញខ្លួនបាន ៣៤៨ប្រកួត។

មុនពេលចាកចេញទៅកាន់ក្លឹប Burnley កាលពីខែសីហា ឆ្នំា២០១៨ អតីតសមាជិកក្រុមជម្រើសជាតិអង់គ្លេស ក៏ធ្លាប់ជួយក្លឹប Man City ឈ្នះពានរង្វាន់ក្របខណ្ឌ Premier League ២ដង, FA Cup ១ដង, Community Shield ១ដង, League Cup ២៕