(ភ្នំពេញ)៖ បញ្ជីឈ្មោះកីឡាករថ្មីនៃក្រុមជម្រើសជាតិកម្ពុជា ដែលត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ត្រូវបានទម្លាយហើយ ដោយមានសមាជិក ២៥នាក់ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើល ក្នុងនោះក៏មានកីឡាករ សៀង ចន្ធា យុវជនឆ្នើមវ័យក្មេងមកពីសាលាបាល់ទាត់ជាតិបាទីផងដែរ។

ជាមួយនឹងការបង្ហាញបញ្ជីឈ្មោះកីឡាករមិនទាន់ផ្លូវការ! ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅក្រុមលោក Keisuke Honda នេះ គឺមានសមាជិកចំនួន ២៥នាក់មកពី ៨ក្លឹប ខណៈគ្រូបង្វឹកលោក Felix បានរក្សាកីឡាករចំនួន ២៤នាក់ ដែលបានប្រមូលផ្ដុំប្រកួតមិត្តភាពជាមួយទីម័រខាងកើត និងសិង្ហបុរី កាលពីពេលថ្មីៗនៅដដែល លើកលែងតែកីឡាករ សៀង ចន្ធា ម្នាក់គត់ ដែលត្រូវបានកោះហៅថ្មី។

គួរបញ្ជាក់ថា ពានរង្វាន់ AFF Suzuki Cup 2018 គ្រោងនឹងចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែធ្នូខាងមុខ ដោយកម្ពុជាស្ថិតក្នុងពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឡាវ ខណៈប្រកួតបើកឆាកកម្ពុជា ត្រូវជួបម៉ាឡេស៊ីមុនគេនាថ្ងៃទី០៨ ខែវិច្ឆិកា លើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជាទាំង ២៥នាក់ ត្រៀមប្រកួតពាន AFF Suzuki Cup 2018 តែសហព័ន្ធ FFC មិនទាន់ប្រកាសផ្លូវការនោះទេ៖