(យ៉ាងហ្គន់)៖ កីឡាករជើងខ្លាំងរបស់មីយ៉ាន់ម៉ា Aung Lansang នឹងត្រូវប៉ះកីឡាករមកពីប្រទេសលីបង់ Mahammad Karaki ដើម្បីការពារខ្សែក្រវាត់ទម្ងន់មធ្យម Middleweight World Championship ក្នុងកម្មវិធីប្រដាល់ One Pursuit of Greatness នៅថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨ ដែលនឹងធ្វើឡើងនៅទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា។

ម្ចាស់ខ្សែក្រវាត់ Aung Lansang មានវ័យ ៣៣ឆ្នាំ ធ្លាប់ប្រកួតបាន ៥៣ដង ឈ្នះ ២៣ដង ចាញ់១០ដង និងមិនដែលស្មើ គ្រាដែលកីឡាករលីបង់ Mahammad Karaki ធ្លាប់ប្រកួតឈ្នះ៩ដង ខណៈក្នុងការប្រកួតមានកីឡាករមកពី ១៦ប្រទេសចូលរួម៕