(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រី​ដើមទ្រូងមូលក្បំ សាច់សខ្ចី ដូចបណ្ដូលចេក កញ្ញា អៀ ម៉េងលិ ត្រូវបានគេសង្កេតឃើញថា មានការងារមមាញឹកគួរឲ្យកត់សម្គាល់ ទាំងមុខជំនួញ ​អាជីពសម្ដែង និង​កំពុងតែទទួលបានប្រជាប្រិយភាព ជាបន្តបន្ទាប់ពីសំណាក់​ទស្សនិកជន តាមរយៈភាពប៉ិនប្រសប់ គួបផ្សំជាមួយនឹងទេពកោសល្យសម្ដែង​របស់នាងផ្ទាល់។ យ៉ាងណាមិញ ទោះបីជារវល់ខ្លាំងលើមុខជំនួញ និងការងារសិល្បៈក្ដី ក៏មានមហាជន បានធ្វើការចាប់អារម្មណ៍ខ្លាំង ទៅលើរូបសម្រស់​របស់នាង ដោយចុងក្រោយនេះ គេសង្កេតឃើញ កញ្ញា អៀ ម៉េងលិ កាន់តែមានភាពស្រស់ស្អាតផូរផង់ ព្រមទាំងប្លែកគួរឲ្យក្នក់ក្នាញ់។ ក្នុងនោះផងដែរ ក៏មានមហាជនជាច្រើន បានកើតមានចម្ងល់ថា តើតារាស្រីរូបនេះ បានកែកុនអ្វីខ្លះ ទើបធ្វើឲ្យរូបនាង មានសម្រស់ស្រស់ស្អាត​ ខុសប្លែកពីមុនឆ្លាយម្ល៉េះ?

មហាជនបានចោទជាចម្ងល់ដូច្នេះ ដោយសារគេបានឃើញរូបថតមួយចំនួន កញ្ញា អៀ ម៉េងលិ មុនពេលចូលសិល្បៈ និងពេលដែលទើបតែបោះជំហាន ចូលប្រឡូកអាជីពសិល្បៈដំបូង ​ត្រវបានគេចែករំលែកឡើងវិញ លើបណ្ដាញសង្គម​ហ្វេសប៊ុក ដោយរូបថតកញ្ញា  បានបង្ហាញ​ពីភាពខុសគ្នាដាច់ ស្ទើរមើលមិនចង់ស្គាល់ ពីសម្រស់ក្នុងពេលបច្ចុប្បន្ន និងកាលពីអតីតកាល ជាពិសេសគឺទម្រង់មុខ និងពណ៌​សម្បុរតែម្ដង​។

ជាការពិតណាស់ រូបថតពេលដែលកញ្ញា អៀ ម៉េងលិ ទើបនឹងប្រឡូកចូលសិល្បៈដំបូង គឺមានភាពប្លែកច្រើន ​បើធៀបនឹងរូបពេលបច្ចុប្បន្ននេះ ជាពិសេសនោះ ទស្សនិកជនឃើញហើយ ប្រាកដជាមិនចង់ជឿ​។ ​ទោះបីជាយ៉ាងណា បញ្ហាសម្រស់ខុសដាច់ស្រឡះរបស់កញ្ញា ម៉េងលិ នៅពេលនេះ គឺត្រូវបានមហាជន គិតថាគ្មានអ្វីចម្លែកនោះទេ ខណៈដែលតារារូបនេះ ធ្លាប់បានប្រើមុខកាំបិតវះកាត់កែកុនខ្ទង់ច្រមុះ យ៉ាងតិចណាស់ ក៏ចំនួន២លើកមកហើយដែរ ដែលធ្វើឲ្យស្រស់ស្អាតខ្លាំង ជាងសម្រស់ធម្មជាតិរបស់ខ្លួនពីមុនមក។

គួរបញ្ជាក់ថាបច្ចុប្ប តារាសម្ដែងស្រីសិចស៊ី អៀ ម៉េងលិ កំពុងមមាញឹកនឹងមុខជំនួញជាងសិល្បះ៕