(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធខួបលើកទី៣០ឆ្នាំ របស់ខ្លួននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សមាគមធនាគារនៅកម្ពុជា វិស័យធនាគារនៅកម្ពុជានៅតែមានភាពរឹងមាំ និងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមធនាគារ។

សមាគមធនាគារនៅកម្ពុជា បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា វិស័យធនាគារសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយក្នុងនោះទ្រព្យសកម្មសរុបក្នុងគ្រឹះស្ថានធនាគារមានរហូតទៅដល់ ៧៧,៤ ពាន់ លានដុល្លារអាមេរិក ឬស្មើនឹង ២៤៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៣ បើប្រៀបធៀបកាលពីឆ្នាំ២០២២ ទ្រព្យសកម្មសរុបក្នុងគ្រឹះស្ថានធនាគារមានត្រឹម តែ ៦៧,៩ ពាន់លានដុល្លារ ឬស្មើនឹង ២៣០% នៃផលិតផលក្នុងស្រុកសរុបប៉ុណ្ណោះ។ ការណ៍នេះ បានបង្ហាញ អំពីស្ថិរភាព និងការរីកចម្រើនរបស់វិស័យនេះ។

លើសពីនេះទៅទៀត ឥណទានក្នុង គ្រឹះស្ថានធនាគារមានចំនួន ១៦៣% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២៣ ធៀបនឹង ១៥៥% ក្នុងឆ្នាំ ២០២២។ ទំហំនៃប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារនៅឆ្នាំ ២០២៣ មានប្រហែល ១៤៤% ន ផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២៣ កើនឡើងពី ១៣០% ឆ្នាំមុន៕