(ភ្នំពេញ)៖ ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA និងជាអ្នកជំនួញមួយរូប នៅលើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា បានចែករំលែកអំពីគន្លឹះ ក្នុងការដឹកនាំក្រុមហ៊ុនរបស់លោកឲ្យមានភាពរឹងមាំ និងឈរជើងបាននៅក្នុងអំឡុងពេលដែលជួបវិបត្ដិ-១៩ និងវិបត្តិសេដ្ឋកិច្ច។

ការចែករំលែកគន្លឹះបែបនេះ ធ្វើឡើងក្នុងឱកាសដែល របស់ឧកញ៉ា នួន រិទ្ធី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «បទពិសោធន៍របស់ឧកញ៉ា នួន រិទ្ធី ក្នុងការបង្កើត និងដឹកនាំក្រុមហ៊ុន KFA» នៃកម្មវិធី FRESH BUSINESS។

ឧកញ៉ា នួន រិទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងផែនការហិរញ្ញវត្ថុ យើងមានការត្រៀមទុក ជាលក្ខណៈសាច់ប្រាក់ ហើយជំនួញមួយចំនួន ដែលយើងបង្កើតឡើង ដើម្បីមានចរន្ដ អីចឹងនៅក្នុងនោះមានន័យថា យើងគិតថាមិនអាចឲ្យក្រុមហ៊ុនឈរជើងមួយ ដោយតែមួយក្រុមហ៊ុននោះទេ»

សូមទស្សនាវីដេអូទាំងស្រុង នៃការលើកឡើងរបស់ឧកញ៉ា នួន រិទ្ធី៖