(ភ្នំពេញ)៖ ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA ដែលត្រូវបានគេស្គាល់ថា ជាមនុស្សជំនិតរបស់អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីដ៏ល្បីឈ្មោះរបស់កម្ពុជា ​បានទម្លាយអំពីការទូន្មាន និងណែនាំរបស់ឧកញ៉ា គិត ម៉េង ក្នុងការធ្វើជំនួញ ឲ្យទទួលបានការរីកមច្រើន។

ការទម្លាយឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលរបស់ឧកញ៉ា នួន រិទ្ធី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «បទពិសោធន៍របស់ឧកញ៉ា នួន រិទ្ធី ក្នុងការបង្កើត និងដឹកនាំក្រុមហ៊ុន KFA» នៃកម្មវិធី FRESH BUSINESS។

បន្ថែមពីនោះ ឧកញ៉ា នួន រិទ្ធី បានលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ អ្នកឧកញ៉ា គិត ម៉េង គឺជាគំរូរបស់យុវជនជំនាន់ក្រោយ ជាពិសេសតាមយុទ្ធសាស្ដ្រ របស់អ្នកឧកញ៉ា គឺ «Blue Ocean» ដែលជាការរកស៊ីប្រៀបបាននឹងការវាស់ស្ទង់ អំពីកម្រិតការប្រៀបធៀប។

ឧកញ៉ា នួន រិទ្ធី បានបញ្ជាក់ថា យុទ្ធសាស្ដ្រ «Blue Ocean» មានន័យថា «រកស៊ីក្នុងស្រុកដូចទឹកមួយថ្លក់ រកស៊ីក្នុងប្រទេសដូចទឹកទន្លេ និងស្ទឹង...បើចង់រកស៊ីមានបាន ត្រូវទាញភ្ញៀវពីក្រៅប្រទេស» ដែលប្រៀបដូចជា មហាសមុទ្រ។ អ្នកឧកញ៉ា គិត ម៉េង តែងទូន្មានឱ្យរកស៉ីដោយគោរពច្បាប់ និងមានភាពស្មោះត្រង់៕

សូមទស្សនាវីដេអូទាំងស្រុងនៃការលើកឡើងរបស់ឧកញ៉ា នួន រិទ្ធី៖