(ភ្នំពេញ)៖ លោកស្រីឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានប្រាប់អំពីវិធីសាស្ដ្រ ដើម្បីឲ្យស្ដ្រីអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន បានកាន់ឲ្យតែរីកចម្រើន ដែលទាមទារឲ្យមានការលើកទឹកចិត្ដពីស្វាមី ក៏ដូចជាក្រុមគ្រួសារ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រីឧកញ៉ា កែវ មុំ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពអាជីវកម្មស្រ្តី នៅក្នុងបរិបទវិបត្តិសេដ្ឋកិច្ច» ក្នុងកម្មវិធី FRESH BUSINESS។

លោកស្រីឧកញ៉ា កែវ មុំ បានលើកឡើងថា «ដើម្បីឲ្យស្ដ្រីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់គាត់ ឲ្យបានកាន់តែធំឡើង ក៏ត្រូវការបុរសដែលជាស្វាមី ឬក៏ក្រុមគ្រួសារត្រូវលើកទឹកចិត្ដ និងជួយជំរុញធ្វើម្ដេច ឲ្យស្ដ្រីមានពេលវេលាគ្រប់គ្រាន់ ក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ ពង្រឹងសមត្ថភាព និងចំណេះដឹងថ្មីៗផ្សេងៗ»

សូមទស្សនាវីដេអូការលើកឡើងរបស់ឧកញ៉ា កែវ មុំ៖