(ភ្នំពេញ)៖ លោកស្រីឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា អាជីវកម្មក្រៅប្រព័ន្ធភាគច្រើន គឺខ្នាតមីក្រូ និងខ្នាតតូច ភាគច្រើនមិនបានកត់ត្រា ចំណូល-ចំណាយ-ចំណេញ ដែលពិបាកក្នុងការទទួលកម្ចី ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រីឧកញ៉ា កែវ មុំ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពអាជីវកម្មស្រ្តី នៅក្នុងបរិបទវិបត្តិសេដ្ឋកិច្ច» ក្នុងកម្មវិធី FRESH BUSINESS។

លោកស្រីឧកញ៉ា កែវ មុំ បានបញ្ជាក់ថា «ចំពោះអាជីវកម្មនៅក្រៅប្រព័ន្ធភាគច្រើន គឺខ្នាតមីក្រូ និងខ្នាតតូច អីចឹងយើងសង្កេតឃើញថា អាជីវកម្មខ្នាតមីក្រូ និងខ្នាតតូច គឺភាគច្រើន គាត់រកស៊ីពឹងផ្អែកដោយខ្លួនឯង ហើយគាត់មិនបានកត់ត្រា ចំណូល-ចំណាយ-ចំណេញ នោះទេ [...] គាត់ចង់ទៅខ្ចីលុយ កុំថាឡើយដល់មីក្រូហិរញ្ញវត្ថុ ឬក៏ធនាគារ ពិតជាពិបាកខ្លាំងណាស់»

សូមទស្សនាវីដេអូការលើកឡើងរបស់ឧកញ៉ា កែវ មុំ៖