(ភ្នំពេញ)៖ លោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់ នៃធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានលើកឡើងថា ការចាយវាយ បានជួយជំរុញដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស ក៏ប៉ុន្ដែមិនជួយបានរហូតនោះទេ លុះត្រាតែមានការនាំចេញផងដែរ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់ World Bank ប្រចាំកម្ពុជា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៤» ក្នុងកម្មវិធី FRESH BUSINESS។

លោក លី សូដេត បានបញ្ជាក់យ៉ាងដូច្នេះថា «ការចាយវាយ វាបានជំរុញសេដ្ឋកិច្ចពិតមែន ប៉ុន្ដែវាមិនជំរុញបានរហូតនោះទេ វាជំរុញបាន១ឆ្នាំ ឬក៏២ឆ្នាំ ហើយបន្ទាប់ពីចាយវាយទៅ យើងត្រូវនាំចូល [...] នៅពេលដែលយើងនាំចូល យើងអត់ផលិត គឺលុយបានចេញទៅក្រៅប្រទេស ហើយយើងអត់នាំចេញ យើងមិនមានលុយចាយរហូតនោះទេ»

សូមទស្សនាវីដេអូ របស់លោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់ World Bank ប្រចាំកម្ពុជា ដែលមានខ្លឹមសារទាំងស្រុង៖