(ភ្នំពេញ)៖ លោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់ នៃធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជាត្រូវបង្កើនការផលិតផល ដែលតម្លៃបន្ថែមខ្ពស់ ដើម្បីអាចជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់ World Bank ប្រចាំកម្ពុជា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៤» ក្នុងកម្មវិធី FRESH BUSINESS។

លោក លី សូដេត បានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យដែលអាចឈានទៅមុខទៀត ខ្ញុំសូមជម្រាបថា យើងត្រូវតែបង្កើនតម្លៃបន្ថែមរបស់យើង បើយើងមិនអាចបង្កើនតម្លៃបន្ថែមទេ យើងនៅតែផលិតផលិតផល ដែលមានតម្លៃបន្ថែមតិចតួច គឺយើងពិបាកប្រកួតប្រជែងណាស់»

បន្ថែមពីនោះទៀត លោក លី សូដេត បានលើកឡើងថា ប្រទេសនៅលើពិភពលោក គឺការប្រកួតប្រជែងតឹងឡើងៗ ដូច្នេះកម្ពុជា ចាំបាច់ត្រូវតែពង្រឹងខ្លួនផលិតផលិតផលណា ដែលមានតម្លៃបន្ថែមកាន់តែខ្ពស់៕

សូមទស្សនាវីដេអូ របស់លោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់ World Bank ប្រចាំកម្ពុជា ដែលមានខ្លឹមសារទាំងស្រុង៖