(ភ្នំពេញ)៖ បំណុល គឺជាការផ្តល់ជូននូវទ្រព្យសម្បត្តិ និងលុយកាក់ពីម្ចាស់កម្ចី (ដែលហៅថាម្ចាស់បំណុល) ដល់អ្នកទទួលដោយស្ម័គ្រចិត្ត (ដែលហៅថា កូនបំណុល)។

បំណុលហិរញ្ញវត្ថុ ជាធម្មតាត្រូវបានចងភ្ជាប់ដោយកិច្ចសន្យា ដែលមានលក្ខខណ្ឌចាំបាច់មួយចំនួន ដូចជាទំហំឥណទាន គោលបំណង អត្រាការប្រាក់ ថ្លៃសេវា ការពិន័យ កាលវិភាគបង់សង និងអាសយដ្ឋានទំនាក់ទំនងជាដើម។

តើត្រូវអនុវត្តន៍បែបណា ដើម្បីកុំឱ្យធ្លាក់ចូលទៅក្នុងបំណុលលើសលប់? ឆ្លើយបតសំណួរខាងលើនេះ បណ្តាញព័ត៌មាន Fresh News បានសម្ភាសន៍ជាមួយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលខ្លឹមសារដូចខាងក្រោម៖