(ភ្នំពេញ)៖ ប្រទេសកំពុងអភិវឌ្ឍន៍តែងតែជួបប្រទះ ការខ្វះថវិកាដើម្បីអភិវឌ្ឍន៍មូលដ្ឋានសេដ្ឋកិច្ចដូចជា សាលារៀន មន្ទីរពេទ្យ ផ្លូវ ស្ពានជាដើម។ ភាគច្រើនពឹងលើកម្ចី និងជំនួយ។

សម្រាប់កម្ពុជា ឱនភាពថវិកាចន្លោះពី៥%-១០% នៅរយៈពេល១០ឆ្នាំចុងក្រោយ។ កម្ពុជាត្រូវខ្ចីពីគេមកបង្គ្រប់ការចំណាយ ដែលអត្រាបំណុលមានកម្រិតទាបប្រមាណ ៣០ភាគរយនៃទំហំសេដ្ឋកិច្ចជាតិ។ កម្ពុជាបានយកចំណូលពន្ធ មកបើកប្រាក់ខែជូនមន្ត្រីរាជការ រីឯកម្ចីយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងកសាងមូលដ្ឋានសេដ្ឋកិច្ច។

នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ​Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទស្តីពី «ដំណោះស្រាយឱនភាពថវិកាជាតិនៅកម្ពុជា» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសម្របសម្រួលកម្មវិធី ដោយលោក អាន ស៉ីថាវ។

សូមរង់ចាំទស្សនា កិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០ល្ងាច ថ្ងៃព្រសហ្បតិ៍ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕