(ភ្នំពេញ)៖ បំណុល គឺជាការផ្តល់ជូននូវទ្រព្យសម្បត្តិ និងលុយកាក់ពីម្ចាស់ (ដែលហៅថាម្ចាស់បំណុល) ដល់អ្នកទទួលដោយស្ម័គ្រចិត្ត (ដែលហៅថា កូនបំណុល)។

បំណុលហិរញ្ញវត្ថុ ជាធម្មតាត្រូវបានចងភ្ជាប់ដោយកិច្ចសន្យា ដែលមានលក្ខខណ្ឌចាំបាច់មួយចំនួន ដូចជាទំហំឥណទាន គោលបំណង អត្រាការប្រាក់ ថ្លៃសេវា ការពិន័យ កាលវិភាគបង់សង និងអាសយដ្ឋានទំនាក់ទំនងជាដើម។

កូនបំណុលត្រូវពិចារណា ដោយប្រុងប្រយ័ត្ននូវលទ្ធភាព ក្នុងការបង់សងបំណុល និងត្រូវយល់ដឹងពីលក្ខខណ្ឌចាំបាច់នានា មុននឹងសម្រេចចិត្តទទួលយកបំណុលណាមួយ។ ជាទូទៅ បំណុលយកទៅប្រើប្រាស់តែងតែផ្តល់ផលវិជ្ជមាន និងផលអវិជ្ជមាន។ បំណុលត្រូវបានបែងចែកជា០២ គឺ៖ បំណុលល្អ និងបំណុលអាក្រក់។

តើអ្វីទៅជាបំណុលល្អ? ហើយអ្វីជាបំណុលអាក្រក់? តើពលរដ្ឋគួរជៀសវាងបែបណា ដើម្បីកុំឱ្យធ្លាក់ចូលទៅក្នុងបំណុលអាក្រក់?

ឆ្លើយបតសំណួរខាងលើនេះ បណ្តាញព័ត៌មាន Fresh News បានសម្ភាសន៍ជាមួយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលខ្លឹមសារដូចខាងក្រោម៖