(ភ្នំពេញ)៖ នៅដើមឆ្នាំ២០២៤នេះ បណ្តាញព័ត៌មាន Fresh News បានបង្កើតកម្មវិធីថ្មីមួយទៀត គឺ Fresh Business ដែលជាវេទិកាពិភាក្សា ស្តីពីការធ្វើជំនួញ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។

Fresh Business បង្កើតឡើងក្នុងការផ្តួចផ្តើមរបស់លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News ដើម្បីផ្តល់ជូននូវព័ត៌មានដ៏មានគុណតម្លៃ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម ធនាគារ និងការធ្វើជំនួញ។

Fresh Business ជាកម្មវិធីពិភាក្សាជាមួយវាគ្មិន ដែលសុទ្ធសឹងជាមន្ត្រីរាជរដ្ឋាភិបាល អ្នកជំនួញល្បីៗ ក្នុងបំណងផ្តល់នូវពុទ្ធិ និងព័ត៌មានថ្មីៗ ទាក់ទងនឹងការប្រកបរបររកស៉ី និងការធ្វើពាណិជ្ជកម្ម ដើម្បីឱ្យងាយស្រួលសម្រេចចិត្តក្នុងការអភិវឌ្ឍជំនួញ និងដោះស្រាយបញ្ហាប្រឈមនានា ទាន់ពេលវេលា។

Fresh Business នឹងមានផ្សាយគ្រប់ប្រព័ន្ធរបស់បណ្តាញព័ត៌មាន Fresh News រៀងរាល់សប្តាហ៍ ក្នុងថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង៦៖៣០នាទីល្ងាចដល់ម៉ោង ៧៖០០នាទីល្ងាច។ សូមកុំភ្លេចរង់ចាំទស្សនា !