(កង់បេរ៉ា)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលីលោក Don Farrell បាននិយាយកាលពីថ្ងៃអាទិត្យថា ពន្ធដែលរដ្ឋាភិបាលចិនបានដកហូតលើការនាំចេញស្រារបស់អូស្ត្រាលីកាលពីជិតបីឆ្នាំមុន អាចត្រូវបានដកចេញក្នុងរយៈពេលដ៏ខ្លីខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា លោក Farrell បានថ្លែងនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ Sky News ថា ប្រទេសចិនពីចុងខែវិច្ឆិកាបានចាប់ផ្តើមពិនិត្យមើលឡើងវិញទៅលើការដាក់ទណ្ឌកម្មកាល ហើយដំណើរការនោះ «ល្អ និងពិតជាកំពុងដំណើរការ»។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងថា នៅដើមឆ្នាំថ្មីនេះ យើងនឹងទទួលបានលទ្ធផលអំណោយផលពីអាជ្ញាធរចិនក្នុងការលុបចោលការហាមឃាត់ស្រាអូស្ត្រាលី»។ លោកបានបន្ថែមថា៖ «ការលុបចោលនេះនឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកផលិតស្រាអូស្ត្រាលី»។

លោក Farrell ក៏រំពឹងផងដែរថា ពន្ធលើបង្កងនឹងត្រូវដកចេញនៅក្នុងពេល «អនាគតដ៏ខ្លី» បន្ទាប់ពីបានលើកឡើងពីបញ្ហានេះជាមួយសមភាគីចិនចំនួនប្រាំដង។ លោកបាននិយាយថា នោះមានន័យថា វាមិនមែនជា «ការព្យាករមិនសមហេតុផល» ទេក្នុងការរំពឹងថា ពន្ធដែលនៅសេសសល់ទាំងអស់របស់ចិនលើការនាំចេញរបស់អូស្ត្រាលី នឹងត្រូវដកចេញនៅឆ្នាំក្រោយ។

ការពិនិត្យមើលឡើងវិញលើពន្ធលើស្រាដំបូងឡើយរំពឹងថានឹងបញ្ចប់មុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន។ ប្រទេសចិនបានដកហូតពន្ធប្រឆាំងការលក់បង្ខូចថ្លៃរហូតដល់ ២១៨% លើស្រាអូស្រ្តាលីនៅក្នុងខែមីនា ឆ្នាំ២០២១ ដែលប៉ះពាល់ដល់ទីផ្សារនាំចេញស្រាធំបំផុតរបស់អូស្រ្តាលី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕