(ភ្នំពេញ)៖ គោលដៅរបស់គ្រឹះស្ថានហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា មានបំណងលើកស្ទួយជីវភាពប្រជាជន តាមរយៈការប្រើប្រាស់ឥណទាន ឬសេវាហិរញ្ញវត្ថុចំគោលដៅ ដែលមានការធានាដោយច្បាប់ ក្រោមការគ្រប់គ្រងដោយ ធនាគារជាតិនៃកម្ពុជា។

គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២៣ ចំនួនគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ដែលចុះបញ្ជី ក្រោមការគ្រប់គ្រងដោយធនាគារជាតិនៃកម្ពុជា មានចំនួន ១៩៣គ្រឹះស្ថានហិរញ្ញវត្ថុ ដោយរាប់តាំងពីឥណទានជន រហូតដល់ ធនាគារពាណិជ្ជ។

លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច ពន្យល់អំពីភាពចាំបាច់របស់គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ នៅកម្ពុជា៖