(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័តគម្រោងវិនិយោគថ្មីចំនួន១៣ថែមទៀត សរុបទុនវិនិយោគចំនួនជាង ១៣០លានដុល្លារ បង្កើតការងារថ្មីរាប់ពាន់កន្លែង។

CDC បានផ្សព្វផ្សាយតាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- ក្រុមហ៊ុន Justmarvelous Co., Ltd. វិនិយោគបង្កើតរោងចក្រផលិតក្រណាត់ ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨.២ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣២៦កន្លែង។

២- ក្រុមហ៊ុន Vacation Industry Co., Ltd. វិនិយោគបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ (Waterproof Storage Bag, Backpack Bag, Cooler Bag) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៧.៣ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ២៤៥ កន្លែង។

៣- ក្រុមហ៊ុន Star United Christmas Decoration Co., Ltd. វិនិយោគបង្កើតរោងចក្រផលិត ដើមគ្រីស្មាស់ និងសម្ភារៈលំអដើមគ្រីស្មាស់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៦លានដុល្លារ និងអាចបង្កើត ការងារបានចំនួន ៥៣៦ កន្លែង។

៤- ក្រុមហ៊ុន CH Lighting Tree Co., Ltd. វិនិយោគបង្កើតរោងចក្រផលិតដើមណូអែល អំពូលភ្លើងលម្អដើមណូអែល សម្ភារៈតុបតែងលម្អដើមណូអែល និងវត្ថុអនុស្សាវរីយ៍ ដែលមានទីតាំង វិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥.៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥០០កន្លែង។

៥- ក្រុមហ៊ុន Kamelun Wood Co., Ltd. វិនិយោគបង្កើតរោងចក្រផលិតក្តារប៉ាកេ ក្តារបន្ទះ គ្រឿងតុបតែងពីឈើ និងគ្រឿងសង្ហារិមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៣លានដុល្លារ និង អាចបង្កើតការងារបានចំនួន ២១៣កន្លែង។

៦- ក្រុមហ៊ុន Angel Wood (Cambodia) Co., Ltd. វិនិយោគបង្កើតរោងចក្រផលិតផលិតផលឈើ (ក្តារប៉ាកេ ក្តារបន្ទះ និងក្តារផ្សេងៗ) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១.៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣២០កន្លែង។

៧- ក្រុមហ៊ុន Glorious Building Material (Cambodia) Co., Ltd. វិនិយោគបង្កើតរោងចក្រផលិតស៊ុមទ្វារ ស៊ុមបង្អួច និងជ្រីធ្វើអំពីឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ស្ថិតនៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ១.២លានដុល្លារ និង អាចបង្កើតការងារបានចំនួន ៣៣០កន្លែង។

៨- ក្រុមហ៊ុន SCHNEITEC VIBRANT CO., LTD គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តស្វាយរៀង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៦៥.៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។

៩-ក្រុមហ៊ុនXIN ANG SHOES (CAMBODIA) MANUFACTURING CO., LTD គម្រោងបង្កើត រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ប្រមាណ ១៣.៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤ ៣៧០កន្លែង។

១០- ក្រុមហ៊ុនNEW HUICHEN (CAMBODIA) TEXTILE CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៤៩៩ ផ្លូវលេខ១២៦ ភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥.៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ៨៩៦កន្លែង។

១១- ក្រុមហ៊ុន SIN-TIANCHENG WADDING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិត គ្រឿងបន្សំសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទទឹង ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន ២៣៨កន្លែង។

១២- ក្រុមហ៊ុន XING KUN DA LEATHER INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិត កាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទំពូង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥.២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ១ ៧៩០កន្លែង។

Chetha, [11/30/2023 02:45 PM]
១៣- ក្រុមហ៊ុន GOLDEN VESSEL (CAMBODIA) ELECTRONIC AND LIGHTING CO., LTD គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ គីឡូម៉ែត្រលេខ៦៩ ផ្លូវជាតិលេខ២ ភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥.៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៧កន្លែង៕