(ញូវយ៉ក)៖ ម្ចាស់បំណុលឯកជនមួយក្រុម ដែលកាន់កាប់បំណុលរូបិយប័ណ្ណអឺរ៉ូរបស់ស្រីលង្កា បានស្នើឱ្យមានផែនការរៀបចំបំណុលឡើងវិញ ទៅកាន់រដ្ឋាភិបាល តាមរយៈការបោះផ្សាយមូលបត្របំណុលចំនួន១០ ដែលភ្ជាប់ទៅនឹងម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលនឹងមានអាយុកាលចន្លោះពីឆ្នាំ២០២៧ ដល់ឆ្នាំ២០២៣។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

យោងតាមសំណើនេះ ម្ចាស់បំណុលទាំងនេះ ដែលជ្រើសយកមូលបត្របំណុល ភ្ជាប់ទៅនឹងម៉ាក្រូសេដ្ឋកិច្ច នឹងកាត់បន្ថយប្រាក់ដើម ២០ភាគរយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ម្ចាស់បំណុលឯកជនរបស់ស្រីលង្កា បានបញ្ជូនសំណើថ្មីមួយ ស្តីពីរបៀបរៀបចំបំណុលឡើងវិញ សម្រាប់បំណុលក្រៅប្រទេសចំនួន ១២ពាន់លានដុល្លារ។

សំណើនេះបង្ហាញថា អាត្រាគូប៉ុង ឬអត្រាការប្រាក់នឹងត្រូវទូទាត់ជាសាច់ និងមិនមែនសាច់ប្រាក់ ហើយអត្រាគូប៉ុងជាសាច់ប្រាក់ចាប់ពីឆ្នាំ២០២៨ទៅ ទៅនឹងមានចន្លោះពី ៨ភាគរយ ទៅ ៩,៥ភាគរយ អាស្រ័យលើអាយុកាលកំណត់។

ជម្រើសទូទាត់អត្រាការប្រាក់ពីច្រើនទៅតិច (step-down option) នឹងអនុវត្ត ប្រសិនបើតម្លៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសស្រីលង្កាសម្រាប់ឆ្នាំ២០២៦-២០២៧ មានទាបជាង ៩៨,៩ពាន់លានដុល្លារ នៅពេលវាស់វែងនៅឆ្នាំ២០២៨ ដោយប្រើចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។

តួលេខថ្មីបំផុតនៃផលិតផលក្នុងស្រុក សរុបរបស់ស្រីលង្កា សម្រាប់ឆ្នាំ២០២២ គឺ ៧៤,៨៥ពាន់លានដុល្លារ។

សំណើដដែលនេះបានបង្ហាញថា ប្រសិនបើជម្រើសទូទាត់អត្រាការប្រាក់ ពីច្រើនទៅតិចនេះដំណើរការ អត្រាការប្រាក់នេះនឹងត្រូវកាត់បន្ថយចន្លោះពី ២,៥ភាគរយ និង ៦ភាគរយអាស្រ័យលើភាពធ្ងន់ធ្ងរនៃធ្លាក់ចុះនេះ។ នេះបើយើងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕