(ភ្នំពេញ)៖ រយៈពេល៩ខែឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសប្រមាណជិត៣.៧លាននាក់ កើនឡើងជាង១៦២ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២។នេះបើតាម លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣នេះ លោកបានឱ្យដឹងផងដែរថា សម្រាប់រយៈពេល៩ខែនេះ ជើងហោះហើរចលនាទ្វេទិសមានចំនួន ៣៧,២០០ជើងកើនឡើង១០៣% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។

ដោយឡែកចំពោះទំនិញដែលបានដឹកជញ្ជូនតាមផ្លូវអាកាសវិញ មានចំនួនជាង ៤១, ០០០ តោន ថយចុះជាង៦% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២៕