(សិនជិន)៖ បន្ទាប់ពីការស្វែងយល់នូវខ្សែចង្វាក់ផលិតកម្មនៅឯរោងចក្រ និងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន BYD ក្នុងប្រទេសចិន រយៈពេលពីរថ្ងៃមកនេះ BYD Cambodia បានរៀបចំដំណើរកម្សាន្តក្នុងទីក្រុងសិនជិន (Shenzhen) នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

Shenzhen ជាទីក្រុងដ៏ទំនើបដែលតភ្ជាប់ទីក្រុងហុងកុងទៅកាន់ដីគោកប្រទេសចិន។ Shenzhen ត្រូវបានគេស្គាល់ថាជាទីក្រុងពាណិជ្ជកម្មសម្បូរទៅដោយផ្សារទំនើបធំៗ និងបានក្លាយទៅគោលដៅសម្រាប់ទិញសំភារៈបច្ចេកវិទ្យាជាច្រើនប្រភេទ។ ក្រៅពីនោះ Shenzhen ក៏ជាបណ្តុំរោងចក្រផលិត និងទីស្នាក់ការកណ្តាលសម្រាប់ផលិតផលម៉ាកយីហោល្បីៗ ដូចជា BYD ជាដើម។

ក្រុមបណ្តាញផ្សព្វផ្សាយកម្ពុជា ដែលរួមមានអ្នកសារព័ត៌មាន និង Influencer ល្បីៗបានទៅទស្សនា Ping An international finance center ឬ Free sky ដែលអគារខ្ពស់ជាងគេលំដាប់ទីពីររបស់ប្រទេសចិន មានកម្ពស់ ៥៩៩.១ម៉ែត្រ ស្ថិតនៅចំកណ្តាលទីក្រុងសិនជិន។ អ្នកទស្សនាត្រូវការចំណាយពេលត្រឹមតែជាង ១នាទីប៉ុណ្ណោះដើម្បីឡើងទៅដល់អគារ ១១៦ជាន់មួយនេះ ហើយអាចមើលឃើញជ្រុងម្ខាងនៃទីក្រុងហុងកុង។ ក្រុមបណ្តាញផ្សព្វផ្សាយកម្ពុជា ក៏បានទៅដល់តំបន់ហ័រឆាងប៉ី (Hauchang Pey) ដែលគេចាត់ទុកថាជាមជ្ឈមណ្ឌលលក់សំភារៈអេឡិចត្រូនិចយ៉ាងច្រើនផងដែរ។

គួរបញ្ជាក់ថា ភ្ញៀវកិត្តយសដែលជាអតិថិជនកំពុងប្រើប្រាស់រថយន្តអគ្គិសនី BYD ក៏នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏សប្បាយរីករាយបែបនេះផងដែរ ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីមកពីតំណាងក្រសួងពាក់ព័ន្ធ រួមទាំងថ្នាក់ដឹកនាំ បុគ្គលិករបស់ក្រុមហ៊ុន BYD Cambodia ដោយការធ្វើដំណើរមកកាន់ទីក្រុង Shenzhen ចាប់ពីថ្ងៃទី ១១ ខែតុលា ដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៣។

សម្រាប់អ្នកដែលមានបំណងចង់ប្រើប្រាស់រថយន្តអគ្គិសនី កុំភ្លេចតាមដាននូវម៉ូដែលថ្មីដែល BYD នឹងនាំមកបង្ហាញខ្លួនឆាប់ៗនេះក្នុងប្រទេសកម្ពុជា ក្រោយដំណើរទស្សនកិច្ចនេះបានបញ្ចប់៕