(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញពីលទ្ធផលនៃការដាក់ដេញថ្លៃប្រាក់ដុល្លារ លើកទី២ ចំនួន១៥ ០០០ ០០០ដុល្លារ។

ការដេញថ្លៃលើកទី២នេះ មានការចូលរួមដេញថ្លៃពីគ្រឹះស្ថាន និងអាជីវករប្ដូរប្រាក់ចំនួន៥ និងអត្រាអប្បបរមាដេញថ្លៃឈ្នះ ៤ ១៣៥រៀល ក្នុងមួយដុល្លារអាមេរិក និងដេញថ្លៃឈ្នះបាន៤ ១០០ ០០០ដុល្លារអាមេរិក៕

សូមអានសេចក្ដី ជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖