(ព្រុចសែល)៖ ក្រុមហ៊ុនផលិតស្រាបៀរហូឡង់ Heineken បានឱ្យដឹងនៅថ្ងៃសុក្រថា ខ្លួនបានបញ្ចប់នីតិវិធីចាកចេញប្រតិបត្តិការពីប្រទេសរុស្ស៊ីហើយដោយលក់ប្រតិបត្តិការរបស់ខ្លួននៅទីនោះទៅឱ្យក្រុមហ៊ុន Arnest Group របស់រុស្ស៊ីក្នុងតម្លៃនិមិត្តរូប ១ អឺរ៉ូ (១,០៨ ដុល្លារ)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនស្រាបៀរធំទីពីររបស់ពិភពលោកមួយនេះទទួលបានការយល់ព្រមតាមលក្ខខណ្ឌតម្រូវច្បាប់ទាំងអស់ ហើយទំនងជានឹងខាតបង់ប្រហែល ៣០០អឺរ៉ូបពីការចាកចេញពីប្រទេសរុស្ស៊ីនេះ។

ក្រុមហ៊ុន Heineken បានប្រកាសពីបំណងរបស់ខ្លួនក្នុងការចាកចេញពីប្រទេសរុស្ស៊ីនៅខែមីនាឆ្នាំ២០២២ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ក្រុមហ៊ុននេះក៏បានទទួលស្គាល់ផងដែរថា ដំណើរការចាកចេញនេះបានចំណាយពេលយូរជាងការរំពឹងទុក។

នាយកប្រតិបត្តិក្រុមហ៊ុន Heineken លោក Dolf van den Brink បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការវិវឌ្ឍថ្មីៗបង្ហាញពីបញ្ហាធំៗ ដែលក្រុមហ៊ុនផលិតកម្មធំៗប្រឈមក្នុងការចាកចេញពីប្រទេសរុស្ស៊ី»