(ហាណូយ)៖ តម្លៃមាសស្ទើរតែមាននតម្លៃថេរដោយកើនឡើងតិចតួច ០,០៧% ដល់ ៦៧,៦លានដុង (ឬស្មើនឹង ២ ៨៣៧,៩៦ដុល្លារ) ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

តម្លៃចិញ្ចៀនមាសបានកើនឡើង ០,០៩% ដល់ ៥៦,៨លានដុង (២ ៣៨៤,៥ដុល្លារ) ក្នុងមួយតម្លឹង (មួយតម្លឹងស្មើនឹង ៣៧,៥ ក្រាម ឬ ១,២ អោន)។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃមាសពិភពលោករក្សាតម្លៃថេរកាលពីថ្ងៃអង្គារ ដោយតម្លៃមាសក្នុងទីផ្សារសម្រាប់ទិញលក់ភ្លាមៗត្រូវបានជូញដូរក្នុងតម្លៃ ១ ៨៩៤,៨៩ដុល្លារក្នុងមួយអោន (៨,៣៣៣ជី) ដោយបានកើនឡើងពីតម្លៃ ១ ៨៨៣,៧ដុល្លារកាលពីសប្តាហ៍មុនដែលជាតម្លៃទាបក្នុងរយៈពេលប្រាំខែ។

តម្លៃមាសក្នុងកិច្ចសន្យាអនាគតរបស់សហរដ្ឋអាមេរិកត្រូវបានជួញដូរក្នុងតម្លៃ ១ ៩២៣,៥ដុល្លារក្នុងមួយអោន។

បន្ទាប់ពីការធ្លាក់ចុះរយៈពេលមួយសប្តាហ៍ មាសបានឡើងថ្លៃ ០,៣% កាលពីថ្ងៃចន្ទដោយដែលជាតម្លៃល្អបំផុតក្នុងរយៈពេលជាង ២សប្តាហ៍។

លោក Clifford Bennett ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន ACY Securities បានថ្លែងថា៖ «អ្នកទិញសក្តានុពលនានាបាននិងកំពុងរង់ចាំមើលថាតើមាសអាចធ្លាក់ចុះថ្លៃដល់កម្រិតណា ហើយការធ្លាក់ថ្លៃអាចជាការចាប់ផ្តើមសម្រុកចូលទីផ្សារឡើងវិញរបស់ពួកគេ»