(ហុងកុង)៖ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងនៅពីថ្ងៃសុក្រថា ប្រទេសចិនប្រឆាំងនឹងសហរដ្ឋអាមេរិកដែលបន្ថែមក្រុមហ៊ុនចិនមួយចំនួនទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិននៅលើគេហទំព័ររបស់ខ្លួនថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកឈប់ប្រើលេសណាមួយដើម្បីគាបសង្កត់ក្រុមហ៊ុនចិន។

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកដែលគ្រប់គ្រងការត្រួតពិនិត្យការនាំចេញ ថ្មីៗនេះបានបន្ថែមក្រុមហ៊ុនចំនួនពីរស្ថិតក្រោមក្រុមហ៊ុន BGI របស់ប្រទេសចិនទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញ៕