(កូឡុំបូ)៖ នាយកដ្ឋានស្ថិតិស្រីលង្កាបានឱ្យដឹងកាលពីថ្ងៃអង្គារថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ជាតិ (NCPI) របស់ប្រទេសស្រីលង្កាបានធ្លាក់ចុះមកនៅត្រឹម ៥៣,២ភាគរយនៅក្នុងខែមករា បន្ទាប់ពីកើនឡើង ៥៩,២ភាគរយនៅក្នុងខែធ្នូ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

សន្ទស្សន៍តម្លៃទំនិញ NCPI គ្រប់ដណ្តប់លើអតិផរណាតម្លៃលក់រាយទូលំទូលាយនៅទូទាំងប្រទេសជាដីកោះនេះ ហើយការចេញផ្សាយទិន្នន័យនេះជាធម្មតាមានភាពយឺតយ៉ាវ ២១ថ្ងៃជារៀងរាល់ខែ។

ទិន្នន័យបានបង្ហាញទៀតថា សន្ទស្សន៍តម្លៃទំនិញមួយទៀតគឺសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់កូឡុំបូ (CCPI) ដែលចេញផ្សាយនៅចុងខែនីមួយៗបានធ្លាក់ចុះមកនៅត្រឹម ៥៤,២ភាគរយនៅក្នុងខែមករា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕