(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ស្ដីពីការបោះផ្សាយមូលបត្ររដ្ឋ ជាលើកទី៦ ដែលនឹងរៀបចំឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ។

តាមសេចក្ដីជូនដំណឹងបញ្ជាក់ថា ការដេញថ្លៃមូលបត្ររដ្ឋលើកទី៦នេះ មានតម្លៃចារឹក១លានរៀល, អត្រាកូប៉ុង ៣.៤៨%ថេរ ដោយមានរយៈពេលទូទាត់រាល់ ៦ខែម្តង៕

សូមអានសេចក្ដី ជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ដូចខាងក្រោម៖