(តូក្យូ)៖ ក្រុមប្រឹក្សាគោលនយោបាយសេដ្ឋកិច្ចកំពូលរបស់រដ្ឋាភិបាលជប៉ុននៅចន្ទសប្តាហ៍នេះ បានបើកកិច្ចប្រជុំពិសេសដំបូងរបស់ខ្លួនដែលនឹងពិភាក្សាអំពីទិសដៅរយៈពេលមធ្យមទៅរយៈពេលវែងនៃគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ រួមទាំងពិភាក្សាអំពីគុណសម្បត្តិនិងគុណវិបត្តិនៃគោលនយោបាយ Abenomics ផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសជប៉ុនបានអនុវត្តគោលនយោបាយស្តារអតិផរណាដែលដឹកនាំដោយវិធានការជំរុញរូបិយវត្ថុស្ថិតក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី ហ្ស៊ិនហ្សូ អាបេ (Shinzo Abe) ដែលបានជួយទាញសេដ្ឋកិច្ចជប៉ុឱ្យងើបចេញពីវិបត្តបរិត្តផរណាដែលមានរយៈពេល ១៥ឆ្នាំ។

ទោះជាយ៉ាងណា ទីផ្សារហិរញ្ញវត្ថុឥឡូវនេះផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើថាតើធនាគារកណ្តាលនឹងដកចេញវិធានការជំរុញរូបិយវត្ថុនេះដែរឬទេ ហើយដកចេញនៅពេលណា ក្រោយពេលដែលវិធានការនេះបានបង្កឱ្យមានកើនឡើងអតិផរណាយ៉ាងខ្លាំង។

សេដ្ឋវិទូចំនួនប្រាំបីនាក់ រួមទាំងអ្នកជំនាញអំពីនិន្នាការអតិផរណារបស់ប្រទេសជប៉ុន ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ។ មិនមានព័ត៌មានច្បាស់លាសនោះទេថាតើមានវគ្គពិភាក្សាពិសេសចំនួនប៉ុន្មានដែលក្រុមប្រឹក្សាគោលនយោបាយសេដ្ឋកិច្ច និងសារពើពន្ធ (CEFP) គ្រោងធ្វើឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕