(ភ្នំពេញ)៖ ការនាំចេញផលិតផលកសិកម្ម រយៈពេល១១ខែ ឆ្នាំ២០២២ មានចំនួន៨,២១២,៧៣៨តោន។ នេះបើតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ទិសដៅដែលកម្ពុជា នាំចេញផលិតផលកសិកម្ម រយៈពេល១១ខែ ឆ្នាំ២០២២ ច្រើនជាងគេ រួមមាន៖ ប្រទេសចិន ចំនួន ៦៨៩,៧០២តោន, សហភាពអ៉ឺរ៉ុបចំនួន ១៨៦,៨៩៧,តោន, តំបន់អាស៊ីចំនួន ៤,២៧៥,៤៦២តោន និងទិសដៅផ្សេងទៀតចំនួន ៧០,១៩៥តោន។

របាយការណ៍ បានបញ្ជាក់ថា ផលិតផលកសិកម្មដែលកម្ពុជា នាំចេញក្នុងរយៈពេល១១ខែ ឆ្នាំ២០២២​ រួមមាន​៖

* អង្ករក្រអូបចំនួន៣ ៨៩,៣៣៧តោន
* អង្ករសគ្រប់ប្រភេទចំនួន ១៥៥,៧១១តោន
* អង្ករ​ចំហុយគ្រប់ប្រភេទចំនួន ១៤,០៥០តោន
* ស្រូវមានវិញ្ញាបនបត្រភូតគាអនាម័យចំនួន ១,៩៤០,០៥០តោន
* ស្រូវពុំមានវិញ្ញាបនបត្រភូតគាអនាម័យចំនួន ១៩៥,២២១តោន
* ចំណិតដំឡូងមីក្រៀម មានចំនួន ១,៨១៧,១៦៨តោន
* ដំឡូងមីស្រស់ មានចំនួន ១,៣៣១,៨៥០តោន
* ម្សៅដំឡូងមី មានចំនួន ៥៧,០៦៧តោន
* កាកសំណល់ដំឡូងមី មានចំនួន ២៤,១០០តោន
* គ្រាប់ស្វាយចន្ទីឆៅ មានចំនួន ៤៦៩ ៥១៥ តោន
* គ្រាប់ស្វាយចន្ទីកែច្នៃ មានចំនួន ៦៣៩តោន
* គ្រាប់ពោត មានចំនួន ១៦៣,៦៧៣តោន
* គ្រាប់សណ្ដែកបាយ មានចំនួន ៣៥,០២៥ តោន
* គ្រាប់សណ្តែកសៀង មានចំនួន ១២៩,២៦០តោន
* ផ្លែចេកស្រស់ មានចំនួន ៣៤៥,៤៧០តោន
* ផ្លែស្វាយស្រស់ មានចំនួន ១៥២,៩៩៤តោន
* ដំណាប់ស្វាយ មានចំនួន ១៦,៦៦៣តោន
* ដូងប្រេង មានចំនួន ៦៣,៩១៨តោន
* ម្រេច មានចំនួន ៨,៣០៣តោន
* ថ្នាំជក់ មានចំនួន ៥,៩៨៧តោន
* បន្លែចម្រុះមានចំនួន ៨៨តោន និងផលិតផលកសិកម្ម ជាច្រើនមុខទៀត៕