(ហាណូយ)៖ សមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម (VITAS) បានឱ្យដឹងថា ការនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរអាចមានតម្លៃរហូតដល់ពី ៤៧ ទៅ ៤៨ពាន់លានដុល្លារនៅក្នុងសេណារីយ៉ូវិជ្ជមានសម្រាប់ឆ្នាំ២០២៣ និងពី ៤៥ ទៅ ៤៦ពាន់លានដុល្លារក្នុងសេណារីយ៉ូទាបជាងនេះ។ នេះបើយោងតាមកាសែត VN Express។

កាសែត VN Express បានរាយការណ៍ថា របៀបដែលសហគ្រាសសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទីផ្សារនឹងជះឥទ្ធិពលដល់កំណើនរបស់ពួកគេក្នុងកាលសេណារីយ៉ូក៏ដោយ។

នៅក្នុងសេណារីយ៉ូវិជ្ជមាន អស្ថិរភាពនៅក្នុងទីផ្សារពិភពលោកនឹងស្ថិតនៅក្រោមការគ្រប់គ្រង ហើយរាល់សកម្មភាពទាំងអស់នៃវិស័យនេះអាចនឹងត្រូវបានស្តារឡើងវិញនៅដំណាច់ត្រីមាសទីមួយឆ្នាំនេះ។ ក្នុងករណីបែបនេះ ប្រាក់ចំណូល ៤៨ពាន់លានដុល្លារអាចសម្រេចបាន។

ទោះជាយ៉ាងណា លោក Vu Duc Giang ប្រធាន VITAS បានឱ្យដឹងថា នៅក្នុងសេណារីយ៉ូទីពីរដែលទីផ្សារពិភពលោកនឹងស្ទុះងើបឡើងវិញនៅឆមាសទី២ឆ្នាំ២០២៣ ចំណូលពីការនាំចេញអាចកើនឡើងដល់ ៤៥ពាន់លានដុល្លារ។

នៅក្នុងបរិបទបច្ចុប្បន្ន នៅពេលដែលទីផ្សារអន្តរជាតិមិនដាក់បញ្ជាទិញផលិតផលវាយនភណ្ឌ និងកាត់ដេររយៈពេលវែង ក្រុមហ៊ុនអាជីវកម្មអាចប្តូរទៅផលិតទំនិញដែលមានតម្លៃទាប។ នៅឆ្នាំ២០២២ នៅពេលដែលពួកគេបានចាប់ផ្តើមធ្វើពិពិធកម្មទីផ្សារ និងផលិតផល កំណើននៅតែមានភាពឋិតថេរ។

នៅក្នុងសេណារីយ៉ូណាមួយ ទីផ្សារវាយនភណ្ឌនិងកាត់ដេរនឹងមិនអាចវិលត្រលប់មកវិញឡើយយ៉ាងហោចណាស់នៅក្នុងឆមាសទីមួយ ឆ្នាំ២០២៣។ នេះបើយោងតាមកាសែត VN Express៕