(ព្រះសីហនុ)៖ រយៈពេល៩ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែកញ្ញា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រមូលចំណូលបានសរុបចំនួនប្រមាណ ២៦៦,៧៣០លានរៀល ស្មើនឹងប្រមាណ៦៥លានដុល្លារ និងចំណេញបានចំនួនប្រមាណ ៩៨,១៥៩លានរៀល ស្មើនឹងប្រមាណ២៣លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នៅត្រីមាសទី១ ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុប ចំនួន៩០,៣៨៣,០៥៤,០០០រៀល និងទទួលបានប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធ ក្នុងការិយបរិច្ឆេទចំនួន ៣៣,០៤១,៨៥៤,០០០រៀល។

* នៅត្រីមាសទី២ ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបចំនួន ៩១,២៣០,២៨៩,០០០រៀល និងទទួលបានប្រាក់ចំណេញសុទ្ធ ក្រោយបង់ពន្ធក្នុងការិយ បរិច្ឆេទចំនួន ៤៤,៨៨៣,០៥៥,០០០រៀល។

* នៅត្រីមាសទី៣ ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបចំនួន ៨៥,១១៧,៣៦៤,០០០រៀល និងទទួលបានប្រាក់ចំណេញសុទ្ធ ក្រោយបង់ពន្ធ ក្នុងការិយបរិច្ឆេទចំនួន ២០,២៣៥,៣៨៧,០០០រៀល។

គូសបញ្ជាក់ថា នៅឆ្នាំ២០២១ ការងារកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទំនិញឆ្លងកាត់មានចំនួនប្រមាណ៦.៩លានតោន កើនឡើង៥.៩៩% និងចំណូលសរុបមានចំនួន ប្រមាណ៣៧៣ប៊ីលានរៀល (ប្រមាណ៩០លានដុល្លារ) កើនឡើង១៧.៦៤% ធៀបនឹងការអនុវត្តឆ្នាំ២០២០៕