(ភ្នំពេញ)៖ ក្រុមហ៊ុន Royal Group តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់ខ្លួន Royal Railway PLC បានចាប់ផ្តើមការចេញមូលបត្រចុះបញ្ជីទី២ ក្នុងតម្លៃ២៤លានដុល្លារ នៅលើផ្សារហ៊ុនកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងការរីកចម្រើនជាបន្តបន្ទាប់នៃបណ្តាញផ្លូវដែកកម្ពុជា។

ពិធីប្រកាសនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ធ្វើឡើងក្រោមអធិបតីភាពលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនិយតករមូលបត្រកម្ពុជា (SERC)។

អ្នកឧកញ៉ា គិត ម៉េង ប្រធាននាយកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Royal Group និង Royal Railways មានប្រសាសន៍ថា «ទឹកប្រាក់ចំនួន២៤លានដុល្លារ ដែលបានចុះបញ្ជី Bond និងការវិនិយោគរបស់ខ្លួន ទៅក្នុងក្រុមហ៊ុន Royal Railway Plc នឹងអភិវឌ្ឍ ជាយុទ្ធសាស្ត្រដ៏សំខាន់លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដើម្បីគាំទ្រដល់ការកើនឡើង នូវតម្រូវការដឹកជញ្ជូនរបស់កម្ពុជា តាមរយៈការបង្កើនសមត្ថភាព ការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងការចំណាយទាប។

លោកថា «មូលបត្របំណុលនេះ គឺជាការប្តេជ្ញាចិត្តរបស់ខ្ញុំ សម្រាប់ការរីកចម្រើនផ្លូវដែក បន្ថែមសេវាកម្មថ្មី និងកាន់តែប្រសើរសម្រាប់ប្រជាជនកម្ពុជា»

GuarantCo ដែលជាផ្នែកមួយនៃក្រុមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន បានផ្តល់ការធានាចំនួន ២៤លានដុល្លារអាមេរិក ដើម្បីគាំទ្រការផ្តល់ចំណាត់ថ្នាក់ឥណទានខ្ពស់ សម្រាប់អ្នកវិនិយោគ។ អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ដែលជាក្រុមហ៊ុនមូលបត្រឈានមុខគេក្នុងប្រទេសកម្ពុជា បានដើរតួជាអ្នកនាំមុខផ្តាច់មុខនៃមូលបត្របំណុល។

អ្នកវិនិយោគមូលបត្របំណុលរួមមាន Prudential (Cambodia) ព្រូដិនសល (ខេមបូឌា), Life Assurance Plc ធានារ៉ាប់រងអាយុជីវិត ភីអិលស៊ី និង Manulife (Cambodia) Plc មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី ហើយប័ណ្ណបំណុលត្រូវបានវាយតម្លៃ Kh-AAA Rate Agency of (Cambodia) Plc ដោយទីភ្នាក់ងារវាយតម្លៃ (ខេមបូឌា) ភីអិលស៊ី។

មូលបត្របំណុលទី២នេះ ធ្វើតាមការចុះបញ្ជីដំបូងនៃមូលបត្របំណុល ១០លានដុល្លារ ដែលជាការចុះបញ្ជីមូលបត្របំណុល ហេដ្ឋារចនាសម្ព័ន្ធដំបូងគេនៅកម្ពុជា។ មូលបត្របំណុលទី២ នេះក៏សម្រេចបាននូវមូលបត្របំណុលដំបូងគេមួយចំនួន នៅក្នុងប្រទេសកម្ពុជាផងដែរ ទាក់ទងនឹងការក្លាយជាមូលបត្របំណុលរយៈពេល ១០ឆ្នាំដំបូងនៅក្នុងទីផ្សារ ដែលជាគន្លឹះសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុក ដើម្បីផ្គូរផ្គងបំណុលរបស់ពួកគេ។

លោក ស៊ូ សុជាតិ បានថ្លែងថា «នេះជា Bond ទី២ ដែលបានចុះបញ្ជីដោយក្រុមហ៊ុន Royal Railway លើទីផ្សារមូលបត្រកម្ពុជា ដែលប្រាក់ចំណូលនឹងត្រូវប្រើប្រាស់ ដើម្បីបន្តការអភិវឌ្ឍន៍ និងពង្រីកទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ នៅក្នុងប្រទេសកម្ពុជា។ មូលបត្របំណុលនេះ គឺជាមូលបត្របំណុលហេដ្ឋារចនាសម្ព័ន្ធដំបូងគេ ដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា ហើយមានលក្ខណៈពិសេសជាច្រើន ដែលមានសក្តានុពលក្នុងការផ្លាស់ប្តូរ ដើម្បីដឹកនាំការផ្តល់មូលនិធិហេដ្ឋារចនាសម្ព័ន្ធនា ពេលអនាគតតាមរយៈទីផ្សារមូលធនក្នុងស្រុក នៅក្នុងប្រទេស»

លោកបន្តថា មូលបត្របំណុលក៏កំណត់ផងដែរ នូវគោលដៅមួយដែលបានផ្តល់បានការវាយតម្លៃ Kh-AAA ដោយទីភ្នាក់ងារវាយតម្លៃដែលបានបង្កើតឡើងថ្មីនៃ Rating Agency (Cambodia) Plc (ខេមបូឌា) ភីអិលស៊ី៕