(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីណែនាំ ស្ដីពី កាតព្វកិច្ចក្រោយដំឡើងឧបករណ៍ វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់សហគ្រាសផលិតក្នុងស្រុក។ នេះបើតាមសេចក្ដីណែនាំដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ។

តាមសេចក្ដីប្រកាសបានបញ្ជាក់ថា កាតព្វកិច្ចក្រោយដំឡើងឧបករណ៍ វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់សហគ្រាសផលិតក្នុងស្រុក ធ្វើឡើងដើម្បីឲ្យការប្រើប្រាស់ទិន្នន័យដែលទទួលបាន ពីឧបករណ៍វាស់ចំណុះបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធិភាព ក្នុងគោលដៅផ្ទៀងផ្ទាត់ ពីអនុលោមភាពសារពើពន្ធរបស់សហគ្រាស៕

សូមអាចសេចក្ដីប្រកាស របស់អគ្គនាយកដ្ឋានពន្ធដារ ខាងក្រោម៖