(ព្រៃវែង)៖ ការនាំចេញស្រូវទៅលក់នៅប្រទេសវៀតណាម ក្រៅផ្លូវការតាមច្រកព្រំដែននានានៅខេត្តព្រៃវែង ក្នុងរយៈពេលជិត១២ខែ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ មានចំនួន ១,៤៨៧,១៩៣តោន ក្នុងនោះស្រូវចេញក្នុងសប្ដាហ៍ ៧៦៧,២៩៧តោន តម្លៃស្រូវ IR504 ៩០០រៀល ក្នុង១គីឡូក្រាម និងស្រូវ OM5451តម្លៃ ៩០០រៀល។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ។

លោក អ៊ុក សំណាង បានឲ្យដឹងទៀតថា ដោយសារមានល្បាយទឹកភ្លៀងគ្របដណ្ដប់នៅទូទាំងខេត្តព្រៃវែង បានធ្វើឲ្យល្បឿនបង្កបង្កើនផលស្រូវដើមរដូវវស្សាបានបញ្ចប់ ត្រឹមថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២២ហើយ ព្រោះស្រូវសរុបបាន ២៧៦,៨១៩ហិកតា គិតជាភាគរយ ១១០.៧៣%។

លោកបានបន្ថែមថា ល្បឿនការងារប្រមូលផលស្រូវស្រាលដើមរដូវវស្សាត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ការប្រមូលផលសរុប ២៥៦.២៦៣ហិកតា ស្មើ៩២.៣៧%។ ល្បឿនបង្កបង្កើនផលស្រូវរដូវប្រាំងបានចំនួន ៧១.៣២៣ហិតា ៩៥.១០%។ ល្បឿនបង្កបង្កើនផល ដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយ:ពេលខ្លី រដូវប្រាំង គិតពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ ដំណាំសាកវប្បកម្ម អនុវត្តន៍សរុប ៣៣៣ហិកតា បន្លែគ្រប់មុខ ៣៣៣ហិកតា, ដំណាំឧស្សាហកម្ម អនុវត្តន៍សរុប ៣ ៨២១ហិកតា ពោតក្រហម ១៣ហិកតា សណ្ដែកបាយ ៥០ហិកតា សណ្ដែកដី ២៤ហិកតា ល្ង ៥៧ហិកតា អំពៅ ៤០៧ហិកតា ឈូក ៣ ០២០ហិកតា ដំឡូង ២៥០ហិកតា។

លោក អ៊ុក សំណាង បានបន្ថែមថាល្បឿនប្រមូលផល ដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយ:ពេលខ្លី រដូវប្រាំងគិតពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដំណាំសាកវប្បកម្ម ប្រមូលផលសរុប ១ ៤៨៥ តោនបន្លែគ្រប់មុខ ១៤៨៥ តោន។ ដំណាំឧស្សាហកម្មប្រមូលផលសរុប​​ ៤ ៥៧២តោន, ឈូក៤ ៥៧២តោន។

លោកបានបន្តថា ចំពោះការនាំស្វាយចេញទៅលក់ប្រទេសវៀតណាមគិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សរុបចំនួន ៤៧,១៣០តោន នាំចេញក្នុងសប្ដាហ៍ ២,០៨០តោន តម្លៃ ៨៤៤ រៀល/គីឡូក្រាម។ ដោយឡែកចំពោះដំឡូងមីស្រស់នាំចេញទៅប្រទេសវៀតណារយៈពេល១២ខែនេះ មានសរុប ៥៨តោន។

លោកបានបញ្ជាក់ថា ខេត្តព្រៃវែងឆ្នាំ២០២២នេះ តាមការវាយតម្លៃបឋមបានបង្ហាញថា បរិមាណផលស្រូវប្រចាំឆ្នាំសម្រេចបានចំនួន ១,៥៤៦, ៨១៦តោន ហើយតម្លៃមធ្យម ២៥០ដុល្លា ក្នុង១តោន។បើគិតការចំណាយថវិកាដើម្បីទិញស្រូវវិញ ត្រូវការថវិការប្រមាណចំនួន ៣៨៦,៧០៤,០០០ដុល្លាឯណ្ណោះ ទើបអាចប្រមូលទិញស្រូវអស់ ប៉ុន្តែចំពោះមុខនេះស្រូវទាំងនោះ បានលក់ក្រៅផ្លូវការទៅកាន់ប្រទេស វៀតណាមជារៀងរាល់ថ្ងៃស្ទើអស់ទាំងស្រុងហើយ៕