(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហាញលទ្ធផលនៃ ការដេញថ្លៃមូលបត្ររដ្ឋលើកទី៥ ដោយមានគ្រឹះស្ថានចូលរួមចំនួន៦។

សេចក្ដីជូនដំណឹង របស់នាគារជាតិនៃកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានបង្ហាញថា ការដេញថ្លៃនោះ មានគ្រឹះស្ថានដេញថ្លៃជោគជ័យចំនួន២, បរិមាណចូលរួមដេញថ្លៃជោគជ័យសរុបមាន ៦,០០០ឯកតា និងអត្រាចំណូលដេញថ្លៃឈ្នះមាន២.២ភាគរយ។

សូមជម្រាបថា ការដេញថ្លៃមូលបត្ររដ្ឋលើកទី៥នេះ មានតម្លៃចារឹក១លានរៀល ក្នុង១ឯកតា, អត្រាកូប៉ុង ២.២០%ថេរ ដោយមានរយៈពេលទូទាត់រាល់ ៦ខែម្តង៕