(វ៉ាស៊ីតោន)៖ ការចំណាយលើការប្រាក់បំណុលរបស់រដ្ឋាភិបាលសហព័ន្ធអាមេរិកបានកើនឡើងក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំសារពើពន្ធដែលចាប់ផ្តើមនៅខែតុលាឆ្នាំនេះ ដែលទំនងជាទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងខាងផ្នែកនយោបាយ។ ទីភ្នាក់ងារព័ត៌មាន Bloomberg។

 ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់របាយការណ៍របស់ក្រសួងរតនាគារអាមេរិកដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា ការប្រាក់ដែលបានបង់សម្រាប់បំណុលសាធារណៈមានចំនួន ១០៣ពាន់លានដុល្លារក្នុងរយៈពេលពីរខែកន្លងមកនេះ។ ចំនួននេះកើនឡើង ៨៧ភាគរយធៀបនឹងខែតុលា និងខែវិច្ឆិកាឆ្នាំមុន។

នេះគឺអ្វីដែលកើតឡើងបន្ទាប់ពីធនាគារកណ្តាលអាមេរិក (Federal Reserve) បានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនជិត ៤ភាគរយនៅឆ្នាំនេះ ហើយត្រូវបានរំពឹងថានឹងកើនឡើងជិតដល់ ៥ភាគរយក្នុងឆ្នាំ២០២៣ បើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg។

គណបក្សសាធារណរដ្ឋដែលគ្រោងនឹងគ្រប់គ្រងសភាក្នុងខែមករា បានព្រមានរួចហើយថា ពួកគេចង់កាត់បន្ថយការចំណាយ។ ផ្ទុយទៅវិញ ក្រុមអ្នកប្រជាធិបតេយ្យបានព្យាយាមដោះស្រាយឱនភាពសារពើពន្ធតាមរយៈការលុបចោលការកាត់បន្ថយពន្ធកន្លងមក រួមជាមួយនឹងការបង្កើនការយកពន្ធថ្មី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕